សេចក្តីជូនដំណឹងស្តីពីការអនុវត្តគោលនយោបាយលើកទឹកចិត្តនៃការចូលទស្សនារមណីយដ្ឋានអង្គរ
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ គ្រិះស្ថានអង្គរបានចេញនូវសេចក្តីជូនដំណឹងមួយស្តីពីការអនុវត្តគោលនយោបាយលើកទឹកចិត្តនៃការចូលទស្សនារមណីយដ្ឋានអង្គរដើម្បីគាំទ្រវិស័យទេសចរណ៏ជាតិក្នុងកំឡុងពេលមានវិបតិ្តជំងឺ COVID-19។ គោលនយោបាយលើកទឹកចិត្តមានរយៈពេល៤ខែនឹងចាប់អនុវត្តចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ គោលនយោបាយលើកទឹកចិត្តនេះមានដូចជា៖
- ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ០១ថ្ងៃ អាចចូលទស្សនាបានរយៈពេល០២ថ្ងៃ។
- ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ០៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល០៥ថ្ងៃ។
- ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ០៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល១០ថ្ងៃ។
គ្រិះស្ថានអង្គរ