សេចក្តីជូនដំណឹងស្តីពីការកសាងសមត្ថភាពឌីជីថល និងការជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ CambodiaTrade.com
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីការកសាងសមត្ថភាពឌីជីថល និងការជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ CambodiaTrade.com។
សេចក្តីជូនដំណឹងនេះបានជូនដំណឹងអំពីការអនុវត្តគម្រោង “ការកសាងសមត្ថភាពឌីជីថល និងការជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ CambodiaTrade.com” ដែលមានគោលបំណងលើកកម្ពស់សមត្ថភាពឌីជីថល និងជំរុញការធ្វើពាណិជ្ជកម្មអេឡិចត្រូនិករបស់អាជីវកម្មខ្នាតតូច និងមធ្យម ព្រមទាំងបណ្តុះបណ្តាល និងគាំទ្រការចូលរួមទីផ្សារអន្តរជាតិ។
ក្រសួងពាណិជ្ជកម្ម
