​សេចក្ដីជូនដំណឹង​ ការ​គិតថ្លៃ​សេវា​ធ្វើតេស្ត​រក​មេរោគកូវីដ-​១៩​ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​ការ​ពិនិត្យ​ ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ នៅ​មន្ទីរពេទ្យ​រដ្ឋ​ សម្រាប់​ជនបរទេស​ចូល​មក​ប្រទេស​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដីជូនដំណឹង​ ជម្រាប​ជូន​ដល់​គ្រប់​ក្រសួង​ ស្ថាប័ន​ ពាក់ព័ន្ធ​ និង​ជនបរទេស​ដែល​ចូល​មក​ប្រទេស​កម្ពុជា​ ជ្រាប​អំពី​ការ​គិតថ្លៃ​សេវា​ពី​ជនបរទេស​ដែល​ចូល​មក​ប្រទេស​ កម្ពុជា​ សម្រាប់​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​ការ​ពិនិត្យ​ ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩​ នៅ​មន្ទីរ​ ពេទ្យ​រដ្ឋ​។​ អ្នកដំណើរ​ជា​ជនបរទេស​ ដែល​បាន​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​មាន​ឯកសារ​ធានា​រ៉ាប់រង​សុខភាព​ ក្នុង​ទឹកប្រាក់​យ៉ាងតិច​ ៥០.០០០​ (​ហាសិប​ពាន់​)​ ដុល្លារ​អាមេរិក​ និង​មាន​ប្រាក់​តម្កល់​ (​ជា​សាច់ប្រាក់​ ឬ​បណ្ណ​ឥណ​ពន្ធ​)​ ហើយ​ត្រូវ​បង្កក​នៅ​ធនាគារពាណិជ្ជ​ដែល​កំណត់​នៅ​ទីតាំង​ព្រំដែន​នីមួយៗ​ ដែល​មាន​ចំនួន​យ៉ាងតិច​ ៣.០០០​ (​បី​ពាន់​)​ ដុល្លារ​អាមេរិក​ ហើយ​ថវិកា​នេះ​ត្រូវ​រក្សា​ទុក​ដើម្បី​ធ្វើការ​ទូទាត់​ចំណាយ​ផ្សេងៗ​ ក្នុង​ពេល​អនុវត្ត​វិធានការ​សុខាភិបាល​។​ ​

ក្រសួងសុខាភិបាល

ទាញយក៖ pdf