សេចក្តីជូនដំណឹងស្តីពីការលើកកម្ពស់ភាពស្អាត ភាពបៃតង និងសណ្តាប់ធ្នាប់ អបអរសាទរពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកកម្ពស់ភាពស្អាត ភាពបៃតង និងសណ្តាប់ធ្នាប់ អបអរសាទរពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ។

សេចក្តីជូនដំណឹងនេះបានអំពាវនាវឱ្យរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរដែនដី មន្ទីរ-អង្គភាព និងសាធារណជនចូលរួមសម្អាតតាមដងវិថី ដាំផ្កា ចងទង់ជាតិ និងរៀបចំសណ្ដាប់ធ្នាប់ ជាពិសេសតាមផ្លូវពីរាជធានីភ្នំពេញទៅខេត្តក្រចេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងធានាបរិយាកាសស្អាតស្អំក្នុងព្រឹត្តិការណ៍។

ក្រសួងទេសចរណ៍

ទាញយក៖ pdf