សេចក្តីជូនដំណឹង​ ស្តី​ពី​ ការ​ផ្លាស់​ប្តូរ​គេហទំព័រ​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្តីជូនដំណឹង​ជម្រាប​ជូន​ដល់​សាធារណជន​ អំពី​ការ​ផ្លាស់​ប្តូរ​គេហទំព័រ​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​ ការ​ផ្លាស់​ប្តូរ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​សុវត្ថិភាព​ក្នុង​ការ​គ្រប់គ្រង​និង​ប្រើប្រាស់​គេហទំព័រ​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ក៏​ដូច​ជា​ឱ្យ​មាន​សង្គតិភាព​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រើប្រាស់​ឈ្មោះ​ដែន​ជាតិ​នៅ​ក្នុង​បណ្តាញ​សកល​ (​ប្រព័ន្ធ​អ៊ី​ធឺ​ណែ​ត​)​។​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ធ្វើការ​ផ្លាស់​ប្តូរ​គេហទំព័រ​ពី​ www.nbc.org.kh​ ទៅ​ជា​ www.nbc.gov.kh​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​ គួរ​បញ្ជាក់​ថា​ គេហទំព័រ​ចាស់​មាន​សុពលភាព​ប្រើប្រាស់​បាន​រហូត​ដល់​ដំណាច់ឆ្នាំ​២០២៣​។​

ធនាគារជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf