សេចក្តីជូនដំណឹង​ស្តី​ពី​វិធានការ​ការពារ​ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​

នៅ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២៤​ ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​សេចក្តីជូនដំណឹង​ដល់​អង្គភាព​ជំនាញ​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ មន្ទីរ​បរិស្ថាន​ រួម​ទាង​សហគមន៍​តំបន់ការពារធម្មជាតិ​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​អនុវត្ត​វិធានការ​ចំនួន​ ៨​។​

​អនុលោម​តាម​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​ ជំពូក​ទី​៣​ មាត្រា​៨៤៩​ បាន​ចែង​ថា​ ការ​ធ្វេសប្រហែស​ ខ្ជីខ្ជា​ មិន​ប្រុង​ប្រយ័ត្ន​ ឬ​មិន​គោរព​កាតព្វកិច្ច​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ ឬ​ឆេះ​តំបន់​ដីមមោក​ ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​១​ ក្នុង​តំបន់ការពារធម្មជាតិ​ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ ខែ​ ដល់​១​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​១០​ រៀល​ ដល់​១០០​លាន​រៀល​។​ ដោយឡែក​ តាម​មាត្រា​៨៥១​ ចំពោះ​បុគ្គល​ណា​ដែល​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ ឬ​ឆេះ​តំបន់​ដីមមោក​ដោយ​ចេតនា​ ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៣​ ក្នុង​តំបន់ការពារធម្មជាតិ​ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ ទៅ​១០​ឆ្នាំ​។​

ក្រសួងបរិស្ថាន​

ទាញយក៖ pdf