សេចក្តីជូនដំណឹង​អំពី​របៀប​វារៈ​នៃ​កិច្ចប្រជុំ​លើក​ទី​៥​ នៃ​រដ្ឋសភា​ សម្រាប់​នីតិកាល​ទី​៥

​នៅ​ថ្ងៃ​សុក្រ​ ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​ ៨:០០​ព្រឹក​ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​បន្ត​សម័យប្រជុំលើក​ទី​៥ នៃ​រដ្ឋសភា​​ នីតិកាល​ទី​ ៥​ ដើម្បី​ពិភាក្សា​ និង​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ និង​សេចក្តី​ស្នើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​។​

អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា

ទាញយក៖ pdf