សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ធ្វើ​ជំរឿន​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​

​នៅ​ថ្ងៃ​ទី​ ១៣​ ខែមីនា​ ឆ្នាំ​ ២០២៤​ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ជំរឿន​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្តីជូនដំណឹង​ ក្រសួងមហាផ្ទៃ​នឹង​ចាប់ផ្តើម​ធ្វើ​ជំរឿន​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ ដែល​ត្រូវ​បាន​ចុះបញ្ជី​ និង​ទទួលស្គាល់​ដោយ​ក្រសួង​ចាប់ពី​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៤​ រហូតដល់​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២៤​។​ ក្រសួង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ដោយ​រលូន​ពី​សមាគម​ និង​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​ ដើម្បី​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​ និង​អាច​ជឿ​ទុកចិត្ត​បាន​។​

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf