​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​បង្កើត​ក្រុមការងារ​គាំពារ​អតិថិជន​ និង​ការ​រៀបចំ​ប្រព័ន្ធ​ទូរស័ព្ទ​សម្រាប់​សាធារណជន​

​នៅ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៧​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ បញ្ជាក់​ពី​ការ​បង្កើត​ក្រុមការងារ​គាំពារ​អតិថិជន​ ដោយ​ប្រកាស​លេខ​ទូរស័ព្ទ​ចំនួន​៥​ខ្សែ​ សម្រាប់​ឲ្យ​សាធារណជន​ដែល​មាន​ច​ម្ង​ល់​ ឬ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ សេវា​ហិរញ្ញវត្ថុ​របស់​សមាគម​។​ លេខ​ទូរស័ព្ទ​៥​ខ្សែ​នោះ​រួម​មាន​៖​ ០៦៩​ ៧៧៧៧៧​ ៣,​ ០៦៩​ ៧៧​ ៨៨៨៨,​ ០៩៣​ ៨១១​ ៨១១,​ ០៨៦​ ៥៥៧​ ៧៧៧​ និង​ ០១០​ ៨៨​ ១៧​ ១៨​ ដោយ​មាន​ក្រុមការងារ​រង់ចាំ​ឆ្លើយ​ច​ម្ង​ល់​ចាប់ពី​ថ្ងៃ​ច័ន្ទ​ ដល់​សុក្រ​ ពី​ម៉ោង​៨៖០០​នាទី​ព្រឹក​ ដល់​ម៉ោង​៥៖០០​នាទី​រសៀល​។​

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា

ទាញយក៖ pdf