សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បំពេញ​កាតព្វកិច្ច​តាម​ការ​កំណត់​ដោយ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បំពេញ​កាតព្វកិច្ច​តាម​ការ​កំណត់​ដោយ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

​ក្រសួងមហាផ្ទៃ​សូម​ធ្វើការ​ក្រើនរំលឹក​ដល់​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ថា​ ដើម្បី​ធានា​បាន​នូវ​ការ​អនុវត្ត​សកម្មភាព​ប្រតិបត្តិការ​ការងារ​ត្រឹមត្រូវ​មាន​គោលការណ៍​ច្បាប់​កំណត់​ និង​ការពារ​បាន​នូវ​ផលប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន​ និង​ផលប្រយោជន៍​សាធារណៈ​ ព្រមទាំង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូរ​ជាមួយ​អាជ្ញាធរ​សាធារណៈ​ប្រកបដោយ​តម្លាភាព​និង​គណនេយ្យ​ភាព​ សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់​ត្រូវ​បំពេញ​កាតព្វកិច្ច​ដូច​បាន​ចែង​ក្នុង​សេចក្តីជូនដំណឹង​នេះ​។

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf