សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះអាសន្នក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាទាំងអស់ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ៥:៣៦ នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់មានការជូនដំណឹងជាថ្មី។ ការផ្អាកនេះគឺដើម្បីធានាសុវត្ថិភាពដល់គ្រូបង្រៀន និងសិស្សានុសិស្ស ដោយបញ្ចៀសគ្រោះថ្នាក់ដែលបណ្តាលមកពីការបាញ់ផ្លោងកាំភ្លើងធំរបស់ភាគីថៃចូលក្នុងទឹកដីកម្ពុជា ក្រោយពីមានការឈ្លានពានរបស់យោធាថៃលើព្រំដែន។
មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់
