សេចក្តីជូនដំណឹងស្តីពីការព្យួរជាបណ្តោះអាសន្ននូវការអនុវត្តអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់មិនជាប់អាករ

​កាលពី​ថ្ងៃ​ទី​ ០៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ ដែល​កំពុង​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មេត្តា​ឲ្យ​បាន​ជ្រាប​ថា​ ការ​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ​ចំពោះ​សេវា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ​ដូច​មាន​ចែង​ក្នុង​កថាខណ្ឌ​២​ នៃ​ប្រការ​៤​ នៃ​ប្រកាស​លេខ​ ៥៥៩​ សហ​វ​.​ប្រក​ ចុះ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៧​ ស្តី​ពី​ការ​ណែនាំ​អនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ​ ត្រូវ​បាន​ព្យួរ​ការ​អនុវត្ត​ជា​បណ្តោះអាសន្ន​ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​។​ …

អគ្គនាយកដ្ឋាន​ពន្ធដារ

ទាញយក៖ pdf