សេចក្តីជូនដំណឹង៖ លទ្ធផលសម្រេចបានលើការអនុវត្តបទបញ្ជាលេខ ០១បប នយោបាយចាស់សកម្មភាពលើវិស័យដីធ្លី ក្នុងការវាស់វែងដីធ្លី និងចេញប័ណ្ណ កម្មសិទ្ធិជូនប្រជាពលរដ្ឋមកទល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤
Iក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា៖
មកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤នេះ លទ្ធផលសម្រេចបានលើការអនុវត្តបទបញ្ជាលេខ ០១ បប នយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី ក្នុងការវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋរួមមាន៖ ប្រកាសតំបន់វិនិច្ឆ័យចំនួន ៣៥៧ ឃុំ បំពេញសលាកបត្របានជាង ៧១ ម៉ឺនក្បាលដី វាស់វែងបាន ៧១ ម៉ឺនក្បាលដី បិទផ្សាយបាន ៧១ ម៉ឺនក្បាលដី និងចែកប័ណ្ឌដល់ដៃប្រជាពលរដ្ឋបាន ៥៦ ម៉ឺនប័ណ្ណ។ …
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់