​ការ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ (​លើក​ទី​៧២)

នៅ​ថ្ងៃ​ទី​ ២០ ខែតុលា ឆ្នាំ​២០២១​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ (​លើក​ទី​៧២)​។​

​រដ្ឋាភិបាល​នឹង​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ (​លើក​ទី​៧២)​ ជូន​បងប្អូន​កម្មករនិយោជិត​សរុប​ចំនួន​ ៣.៦៩៦ នាក់​ នៅ​រោងចក្រ​ សហគ្រាស​ ចំនួន​ ៣០ ក្នុង​វិស័យ​កាត់ដេរ​ និង​វិស័យ​ទេសចរណ៍​ ដែល​ត្រូវ​បាន​ព្យួរ​កិច្ចសន្យាការងារ​ ស្រប​តាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​ របស់​រាជរដ្ឋាភិបាល​។​

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

ទាញយក៖ pdf