ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៤)
នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៤)។
រដ្ឋាភិបាលនឹងបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៤) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១.០៣៧ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ១៥ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ