ការរៀបចំពិធីតាំងពិពរណ៍ “Telecom 2022-An Exclusive International Business Expo”
នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីតាំងពិពណ៌ “Telecom 2022-An Exclusive International Business Expo”។
ក្រុមប្រឹក្សាជំរុញការនាំចេញផ្នែកឧបករណ៍ និងសេវាកម្មទូរគមនាគមន៍ (TEPC) ដែលស្ថិតនៅក្រោមគម្រោងផ្តួចផ្តើមចូលទីផ្សាររបស់នាយកដ្ឋានពាណិជ្ជកម្មនៃរដ្ឋាភិបាលឥណ្ឌា នឹងរៀបចំពិធីតាំងពិពរណ៍ “Telecom 2022-An Exclusive International Business Expo” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ តាមប្រព័ន្ធអនឡាញ។
ក្រសួងពាណិជ្ជកម្ម