លទ្ធផលនៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ ឯកឧត្តម វ៉ាង យី
នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ ឯកឧត្តម វ៉ាង យី។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ យ៉ាង យ៉ាន់យី បានផ្លាស់ប្តូរទស្សនៈគ្នា និងបានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួម។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ