លទ្ធផល​នៃ​ជំនួប​រវាង​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ និង​លោក​ជំទាវ​ យ៉ាង​ យ៉ា​ន់​យី​ តំណាង​ពិសេស​របស់​ ឯកឧត្តម​ វ៉ាង​ យី​

​នៅ​ថ្ងៃ​ទី​ ០៤​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​ជំនួប​រវាង​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ និង​លោក​ជំទាវ​ យ៉ាង​ យ៉ា​ន់​យី​ តំណាង​ពិសេស​របស់​ ឯកឧត្តម​ វ៉ាង​ យី​។​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ និង​លោក​ជំទាវ​ យ៉ាង​ យ៉ា​ន់​យី​ បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ និង​បាន​កត់សម្គាល់​ដោយ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ដែល​កំពុង​កើនឡើង​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ និង​ការ​កសាង​សហគមន៍​វាសនា​រួម​។​​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf