លទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន
នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។ កិច្ចប្រជុំកំពូលនេះគឺជាព្រឹត្តិការណ៍ពិសេសដ៏ចម្បងមួយធ្វើឡើងដើម្បីប្រារព្ធខួបលើកទី ៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងដើម្បីដាក់ចេញនូវទិសដៅអនាគតនៃភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ