លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ទី​ ១២-១៣​ ខែឧសភា​ ឆ្នាំ​២០២២​ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​

​នៅ​ថ្ងៃ​ទី​ ១៤​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ទី​ ១២-១៣​ ខែឧសភា​ ឆ្នាំ​២០២២​ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​។​ កិច្ចប្រជុំ​កំពូល​នេះ​គឺជា​ព្រឹត្តិការណ៍​ពិសេស​ដ៏​ចម្បង​មួយ​ធ្វើ​ឡើង​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​ ៤៥​ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក​ និង​ដើម្បី​ដាក់​ចេញ​នូវ​ទិស​ដៅ​អនាគត​នៃ​ភាព​ជា​ដៃគូ​អាស៊ាន​-​សហរដ្ឋអាមេរិក​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf