លទ្ធផល​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ​ លើក​ទី​៨​ និង​ កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ា​ន់​ម៉ា​-​វៀតណាម​ លើក​ទី​៩ ​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​

​នៅ​ថ្ងៃ​ទី​ ១៥-១៦​ ខែមិថុនា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ​ (ACMECS)​ លើក​ទី​ ៨​ និង​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ា​ន់​ម៉ា​-​វៀតណាម​ (CLMV)​ លើក​ទី​៩​ នៅ​ទីក្រុង​បាងកក​ ព្រះរាជាណាចក្រ​ថៃ​។​ កិច្ចប្រជុំ​កំពូល​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​អនុវត្ត​តាម​រយៈ​សរសរ​ស្តម្ភ​បី​នៃ​ផែនការមេ​របស់​ ACMECS​ ជាមួយនឹង​សេចក្តី​ថ្លែង​ការ​ន៍​រួម​កិច្ចប្រជុំ​កំពូល​ CLMV​ លើក​ទី​ ៩​។​

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf