លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​នៃ​បណ្តា​មិត្ត​មេគង្គ​

​នៅ​ថ្ងៃ​ទី​ ០៦​ ខែសីហា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​នៃ​បណ្តា​មិត្ត​មេគង្គ​នៅ​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០២១​ តាម​ប្រព័ន្ធ​វី​ដេ​អូ​៕ នៅ​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០២១​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​នៃ​ បណ្តា​មិត្ត​មេគង្គ​ តាម​ប្រព័ន្ធ​វី​ដេ​អូ​ ដែល​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​ ឯកឧត្តម​ អេ​ន​តូ​នី​ ប្រ៊ុ​ន​ខេន​ (​ Antony​ Blinken)​ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ និង​មានការ​អញ្ជើញ​ចូលរួម​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ និង​ តំណាង​នៃ​បណ្តា​មិត្ត​មេគង្គ​ដទៃ​ទៀត​។​ ដោយឡែក​ តំណាង​ជាន់ខ្ពស់​នៃ​អគ្គលេខាធិការដ្ឋាន​អាស៊ាន​ ចក្រភព​អង់គ្លេស​ និង​ឥណ្ឌា​ ចូលរួម​ជា​អ្នក​សង្កេតការណ៍​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf