លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្តាមិត្តមេគង្គ
នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្តាមិត្តមេគង្គនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ៕ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីនៃ បណ្តាមិត្តមេគង្គ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម អេនតូនី ប្រ៊ុនខេន ( Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងមានការអញ្ជើញចូលរួមរបស់រដ្ឋមន្ត្រីការបរទេស និង តំណាងនៃបណ្តាមិត្តមេគង្គដទៃទៀត។ ដោយឡែក តំណាងជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានអាស៊ាន ចក្រភពអង់គ្លេស និងឥណ្ឌា ចូលរួមជាអ្នកសង្កេតការណ៍។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ