លទ្ធផលនៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន
នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីលទ្ធផលនៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។ កិច្ចប្រជុំនេះមានគោលបំណងលើកស្ទួយទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ក៏ដូចជាកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ