លទ្ធផល​នៃ​ជំនួប​រវាង​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ឯកឧត្តម​ អេ​ន​តូ​នី​ ប្លី​ង​ខេន​ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ទី​ ១៣​ ខែឧសភា​ ឆ្នាំ​ ២០២២​ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​

នៅ​ថ្ងៃ​ទី​ ១៦​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​លទ្ធផល​នៃ​ជំនួប​រវាង​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ឯកឧត្តម​ អេ​ន​តូ​នី​ ប្លី​ង​ខេន​ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ទី​ ១៣​ ខែឧសភា​ ឆ្នាំ​ ២០២២​ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​។​ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​លើក​ស្ទួយ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​ ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​តំបន់​ និង​អន្តរជាតិ​ដែល​ជា​ផលប្រយោជន៍​រួម​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf