លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងឪកាសបំពេញទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន បានជួបពិភាក្សាការងារផ្លូវការជាមួយលោកជំទាវ ANNALENA BAERBOCK ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ថានភាពនៅមីយ៉ាន់ម៉ា និងនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុព្រមទាំងប្រធានបទផ្សេងៗជាច្រើនទៀត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ