លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​

​នៅ​ថ្ងៃ​ទី​ ២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​នៅ​ថ្ងៃ​ទី​ ២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២២​។​ ក្នុង​ឪ​កាស​បំពេញ​ទស្សនកិច្ច​នេះ​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ បាន​ជួប​ពិភាក្សា​ការងារ​ផ្លូវការ​ជាមួយ​លោក​ជំទាវ​ ANNALENA​ BAERBOCK​ ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី​ កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន​ និង​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក​ ស្ថានភាព​នៅ​មី​យ៉ា​ន់​ម៉ា​ និង​នៅ​អ៊ុយ​ក្រែ​ន​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ព្រមទាំង​ប្រធានបទ​ផ្សេងៗ​ជា​ច្រើន​ទៀត​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf