លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​

​នៅ​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ពី​ថ្ងៃ​ទី​១៣-១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​

​ភាគី​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​យ៉ាង​ស៊ីជម្រៅ​អំពី​ស្ថានភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​ និង​ទិស​ដៅ​អនាគត​ដើម្បី​បន្ត​ចំណងមិត្តភាព​ជា​ប្រពៃណី​ទំនាក់ទំនង​ដ៏​ជិត​ស្និទ្ធ​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ជា​ច្រើន​ រួម​មាន​៖​ នយោបាយ​-​សន្តិសុខ​ ការពារ​ជាតិ​ កិច្ចការ​ព្រំដែន​ ពាណិជ្ជកម្ម​ និង​វិនិយោគ​ កា​រត​ភ្ជាប់​ផ្លូវអាកាស​ ទេសចរណ៍​ ថាមពល​ និង​ការ​អប់រំ​។​ ភាគី​ទាំង​ពីរ​បាន​កត់សម្គាល់​ដោយ​ពេញចិត្ត​នូវ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​ឡាវ​ ដែល​មាន​សន្ទុះ​ជា​វិជ្ជមាន​កើនឡើង​ពី​ ១៦០​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ឆ្នាំ​២០២១​ ទៅ​ ២១០​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ឆ្នាំ​២០២២​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf