លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ ស្តីពី «បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន ពីថ្ងៃទី ២៣ ដល់ទី ២៤ ខែមេសា ឆ្នាំ២០២២
នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ ស្តីពី «បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន ពីថ្ងៃទី ២៣ ដល់ទី ២៤ ខែមេសា ឆ្នាំ២០២២។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការធ្វើការរួមគ្នាដើម្បីគ្រប់គ្រងទឹកប្រកបដោយចីរភាពសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគតតាមរយៈវិធានការចំនួន ៤។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ