លទ្ធផល​នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​ ៤​ ស្តី​ពី​ «​បញ្ហា​ទឹក​នៅ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​»​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីក្រុង​ខឹ​ម៉ា​មូ​តុ​ ប្រទេស​ជប៉ុន​ ពី​ថ្ងៃ​ទី​ ២៣​ ដល់ទី​ ២៤​ ខែមេសា​ ឆ្នាំ​២០២២

​នៅ​ថ្ងៃ​ទី​ ២៤​ ខែមេសា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​លទ្ធផល​នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​ ៤​ ស្តី​ពី​ «​បញ្ហា​ទឹក​នៅ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​»​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីក្រុង​ខឹ​ម៉ា​មូ​តុ​ ប្រទេស​ជប៉ុន​ ពី​ថ្ងៃ​ទី​ ២៣​ ដល់ទី​ ២៤​ ខែមេសា​ ឆ្នាំ​២០២២​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​អំពី​ភាព​ចាំបាច់​ក្នុង​ការ​ធ្វើការ​រួម​គ្នា​ដើម្បី​គ្រប់គ្រង​ទឹក​ប្រកបដោយ​ចីរភាព​សម្រាប់​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​តាម​រយៈ​វិធានការ​ចំនួន​ ៤​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf