លទ្ធផលនៃកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី ៣ រវាងកម្ពុជា និងអូស្ដ្រាលី នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២
នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីលទ្ធផលនៃកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី ៣ រវាងកម្ពុជា និងអូស្ដ្រាលី នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២។ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងចាស់ទុំដែលត្រូវបានពូនជ្រុំដោយក្តីពេញចិត្តពីសំណាក់ប្រជាជនទាំងពីរ ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ