លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់ឧត្តម​មន្ត្រី​លើក​ទី​ ៣​ រវាង​កម្ពុជា​ និង​អូស្ដ្រាលី ​នៅ​ថ្ងៃ​ទី​ ០៥​ ខែឧសភា​ ឆ្នាំ​២០២២

នៅ​ថ្ងៃ​ទី​ ០៦​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់ឧត្តម​មន្ត្រី​លើក​ទី​ ៣​ រវាង​កម្ពុជា​ និង​អូស្ដ្រាលី​ នៅ​ថ្ងៃ​ទី​ ០៥​ ខែឧសភា​ ឆ្នាំ​២០២២​។​ ភាគី​ទាំង​ពីរ​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ដ៏​យូរអង្វែង​ និង​ចាស់ទុំ​ដែល​ត្រូវ​បាន​ពូន​ជ្រុំ​ដោយ​ក្តី​ពេញចិត្ត​ពី​សំណាក់​ប្រជាជន​ទាំង​ពីរ​ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ប្រារព្ធ​ខួប​លើក​ទី ​៧០​ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ក្នុងឆ្នាំនេះ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf