សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ សម័យ​ប្រលង​៖​ ១៩​ សីហា​ ២០១៩

​នៅ​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ នា​សម័យ​ប្រលង​ ថ្ងៃ​ទី​១៩​ និង​២០​ ខែសីហា​ ឆ្នាំ​២០១៩​។​ បេក្ខជន​ប្រឡង​ជាប់​ មាន​ចំនួន​ ៧៩​ ០៥២​ នាក់​ ត្រូវជា​ ៦៨.៦២%​ (​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​ ចំនួន​ ៦៧.០៧%)​។​ ក្នុង​ចំណោម​បេក្ខជន​ជ័យ​លា​ភី​ទាំងអស់​ បេក្ខជនទទួល​បាន​និទ្ទេស​ A មាន​​ចំនួន​ ៤៤៣​ នាក់​​ និទ្ទេស​ B​ មាន​ចំនួន​ ២៤៣០​ នាក់​ និទ្ទេស​ C​ មាន​ចំនួន​ ៥៨៤៧​នាក់​ និង​និទ្ទេស​ D​ មាន​ចំនួន​ ៥៦​ ២៣២​ នាក់​។​

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf