សេចក្តីប្រកាសព័ត៌មានករណីស្តីពីករណីពុលស្រាស និងទឹកតាមបណ្តោយដងព្រែកទេរ នៅខេត្តក្រចេះ
នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៨ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បង្ហាញលទ្ធផលនៃការធ្វើតេស្តវិភាគបឋមនៅនឹងកន្លែង និងនៅក្នុងមន្ទីរពិសោធន៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទាក់ទងនឹងករណីពុលស្រាស និងទឹកនៅក្នុងព្រែកទេរ ក្នុងភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ លទ្ធផលបង្ហាញដូចខាងក្រោម៖
- គំរូសំណាកស្រាស៖ មានសារធាតុ មេតាណុល ១១,២២ % (ដែលកម្រិតស្តង់ដា អនុញ្ញាតឱ្យមានខ្ពស់បំផុតត្រឹមតែ ០,១៥% ប៉ុណ្ណោះ)
- គំរូសំណាកទឹកព្រែកទេ៖ សារធាតុក្រូម (Chromium) រហូតដល់ ១៧៣ មីក្រូក្រាមក្នុងទឹកមួយលីត្រ (ដែលកម្រិតស្តង់ដាអនុញ្ញាតឱ្យមានខ្ពស់បំផុតត្រឹមតែ ៥០ មីក្រូក្រាមក្នុងទឹកមួយលីត្រ) និងសារធាតុនីទ្រីតរហូតដល់ ៧,២៣ មីលីក្រាមក្នុងទឹកមួយលីត្រ (ដែលកម្រិតស្តង់ដា អនុញ្ញាតឱ្យមានខ្ពស់បំផុតត្រឹមតែ ៣ មីលីក្រាមក្នុងទឹកមួយលីត្រ)។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម