សេចក្តី​ប្រកាស​ព័ត៌មាន​ករណី​ស្តី​ពី​ករណី​ពុល​ស្រាស​ និង​ទឹក​តាម​បណ្តោយ​ដងព្រែក​ទេរ​ នៅ​ខេត្តក្រចេះ​

​នៅ​ថ្ងៃ​ទី​ ០៨​ ខែឧសភា​ ឆ្នាំ​២០១៨​ ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បង្ហាញ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​វិភាគ​បឋម​នៅ​នឹង​កន្លែង​ និង​នៅ​ក្នុង​មន្ទីរពិសោធន៍​របស់​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ទាក់ទង​នឹង​ករណី​ពុល​ស្រាស​ និង​ទឹក​នៅ​ក្នុង​ព្រែក​ទេរ​ ក្នុងភូមិ​ស្រែ​ន​ន​ និង​ភូមិ​អាល​ច​ ឃុំ​កន្ទួត​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​។​ លទ្ធផល​បង្ហាញ​ដូច​ខាងក្រោម​៖

  • គំរូ​សំណាក​ស្រាស​៖​ មាន​សារធាតុ​ មេតា​ណុ​ល​ ១១,២២​ %​ (​ដែល​កម្រិតស្តង់ដា​ អនុញ្ញាត​ឱ្យ​មាន​ខ្ពស់​បំផុត​ត្រឹមតែ​ ០,១៥%​ ប៉ុណ្ណោះ​)
  • គំរូ​សំណាក​ទឹក​ព្រែក​ទេ​៖​ សារធាតុ​ក្រូម​ (Chromium)​ រហូត​ដល់​ ១៧៣​ មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លី​ត្រ​ (​ដែល​កម្រិតស្តង់ដា​អនុញ្ញាត​ឱ្យ​មាន​ខ្ពស់​បំផុត​ត្រឹមតែ​ ៥០​ មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លី​ត្រ​)​ និង​សារធាតុ​នី​ទ្រី​ត​រហូត​ដល់​ ៧,២៣​ មី​លី​ក្រាម​ក្នុង​ទឹក​មួយ​លី​ត្រ​ (​ដែល​កម្រិតស្តង់ដា​ អនុញ្ញាត​ឱ្យ​មាន​ខ្ពស់​បំផុត​ត្រឹមតែ​ ៣​ មី​លី​ក្រាម​ក្នុង​ទឹក​មួយ​លី​ត្រ​)​។​

ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​

ទាញយក៖ pdf