សេចក្តីប្រកាសព័ត៌មាន៖ ឯកអគ្គរាជទូតក្រកម្ពុជាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយប្រធានសមាគមកម្ពុជា-ជប៉ុន
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្រោមភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
