សេចក្តីប្រកាសព័ត៌មាន៖ ឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd.
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាការងារជាមួយ លោក KOJIMA Masanobu ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd.។
ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយក្រោមភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន រួមទាំងកាលានុវត្តភាពដែលកើតចេញពីសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា និងកញ្ចប់សហបង្កើតសេដ្ឋកិច្ចជប៉ុន-កម្ពុជា។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
