សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការជួបពិភាក្សាការងាររវាង ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា និងអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត រួមទាំងការគាំទ្ររបស់កម្ពុជាសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ AJC ឆ្នាំ២០២៦-២០៣០ ដើម្បីធានាថាផែនការនេះស្របទៅជាមួយអាទិភាពរយៈពេលវែងរបស់អាស៊ាន។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
