សេចក្ដីប្រកាសព័ត៌មាន៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រតូហូគឹ
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានចេញសេចក្ដីប្រកាសព័ត៌មានស្តីពី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រតូហូគឹ។
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញទទួលជួបគណៈប្រតិភូមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រតូហូគី ដែល ដឹកនាំដោយលោកសាស្ត្រាចារ្យ Katsushiro Yamaguchi ប្រធានក្រុមហ៊ុនវេជ្ជសាស្ត្រ Gyoukoukai និងជាប្រធានមន្ទីរព្យាបាលចក្ខុសាស្ត្រ Ohashi Eye Clinic។ ជំនួបនេះ ត្រូវបានរៀបចំឡើងដោយ ឯកឧត្តម TAI Susumu កុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដាយ និងជាទីប្រឹក្សា សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងតូក្យូ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
