​សេចក្តី​ប្រកាស​ព័ត៌មាន​៖ អាជ្ញាធរជាតិអប្សរា ឆ្លើយតបនឹងការលើកឡើងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីប្រជាជន​រស់នៅ​តំបន់​អង្គរ​

នៅ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២៤​ អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ របស់​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ ដែល​បាន​សម្តែង​ការ​ព្រួយបារម្ភ​លើ​ការ​តាំងទី​លំនៅ​ថ្មី​ដោយ​បង្ខំ​ របស់​ប្រជាជន​រស់នៅ​តំបន់​អង្គរ​ដើម្បី​កិច្ច​អភិរក្ស​ នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​ ។​

​យោង​តាម​សេចក្ដី​ប្រកាស​ អាជ្ញាធរ​ជាតិ​អប្សរា​ជា​និច្ចកាល​រមែង​បំពេញ​កិច្ច​ការងារ​ក្នុង​ការ​លើកកម្ពស់​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា​។​

អាជ្ញាធរជាតិអប្សរា

ទាញយក៖ pdf