សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ អូស្ត្រាលី​ផ្ដល់​ថវិកា​ ៤​ លាន​ដុល្លារ​អូស្ត្រាលី​បន្ថែម​ទៀត​ ដើម្បី​ពង្រឹង​ភាព​ធន់​ និង​ការ​ឆ្លើយ​តប​របស់​កម្ពុជា​ចំពោះ​វិបត្តិ​កូ​វី​ដ​-១៩

​នៅ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០២១​ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​ កម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ​ (UNDP)​ ដើម្បី​ផ្តល់​ថវិកា​ ៤​លាន​ដុល្លារ​អូស្ត្រាលី​បន្ថែម​ទៀត​សម្រាប់​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩​ មក​លើ​សេដ្ឋកិច្ច​ និង​ពលរដ្ឋ​កម្ពុជា​។​ កិច្ចព្រមព្រៀង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ភ្លាមៗ​តែ​ម្តង​។​

​ថវិកា​ដែល​ផ្តល់​នេះ​ គឺជា​ថវិកា​បន្ថែម​លើ​មូលនិធិ​ពង្រឹង​ភាព​ធន់​របស់​អូស្ត្រាលី​-UNDP​ ជា​យន្តការ​មួយ​ប្រកបដោយ​ភាព​ទន់ភ្លន់​ ដែល​បាន​នឹង​កំពុង​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា​ ក្នុង​ការ​ឆ្លើយ​តប​ និង​ស្តារ​ផល​ប៉ះពាល់​សង្គម​សេដ្ឋកិច្ច​ ដែល​បង្ក​ឡើង​ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​

ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា

ទាញយក៖ pdf