សេចក្តី​ប្រកាស​ព័ត៌មាន​៖ កម្ពុជា និងជប៉ុន ផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងការចូលរួមពហុភាគី

នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ជំនួបផ្លាស់ប្តូរទស្សនៈគ្នារវាង កម្ពុជា និងជប៉ុន លើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងការចូលរួមពហុភាគី។

នៅក្នុងជំនួប ឯកអគ្គរាជទូតកម្ពុជា បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងយូរអង្វែងរវាង កម្ពុជានិងជប៉ុន នៅក្នុងក្របខ័ណ្ឌអង្គការយូណេស្កូ ជាពិសេសក្រោមអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី និងបានបញ្ជាក់ជាថ្មីអំពីកាំរប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការលើកតម្កើងភាពចម្រុះនៃវប្បធម៌ ការការពារផ្អែកលើសហគមន៍ និងកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf