សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា និងជប៉ុន នឹងពង្រឹង និងពង្រីកទំនាក់ទំនង
នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញនូវសេចក្តីប្រកាសព័ត៌មានពី កម្ពុជា និងជប៉ុន នឹងពង្រឹង និងពង្រីកទំនាក់ទំនងនៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានសម្តែងនូវសេចក្ដីពេញចិត្តចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន និងបានចែករំលែកការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅទំនាក់ទំនង នៅក្នុងអំឡុងពេលដែលឯកឧត្តមឯកអគ្គរាជទូតចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ