សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កម្ពុជា​ និង​ជប៉ុន​ នឹង​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​

នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញនូវសេចក្តីប្រកាសព័ត៌មានពី កម្ពុជា និងជប៉ុន នឹងពង្រឹង និងពង្រីកទំនាក់ទំនង​នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។

​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ ឯកឧត្តម​ UENO​ Atsushi​ ឯកអគ្គរាជទូត​ជប៉ុន​ ប្រចាំ​កម្ពុជា​ បាន​សម្តែង​នូវ​សេចក្ដី​ពេញចិត្ត​ចំពោះ​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​បច្ចុប្បន្ន​ និង​បាន​ចែករំលែក​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឱ្យ​ស៊ីជម្រៅ​ទំនាក់ទំនង​ នៅ​ក្នុងអំឡុងពេល​ដែល​ឯកឧត្តម​ឯកអគ្គរាជទូត​ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ ពិភាក្សា​ការងារ​ នៅ​ថ្ងៃ​ទី​ ១៩​ ខែមករា​ ឆ្នាំ​២០២៣​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf