សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា នឹងចូលរួមគ្នាអនុវត្តយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ឆ្នាំ២០២៤ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់មេគង្គ

​នៅ​ថ្ងៃ​ទី​ ២៦​ ខែកក្កដា​ ឆ្នាំ​ ២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​កម្ពុជា​ នឹង​ចូលរួម​គ្នា​អនុវត្ត​យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​ ឆ្នាំ​២០២៤​ ដើម្បី​រក្សា​សន្តិភាព​ ស្ថិរភាព​ និង​វិបុលភាព​នៅ​ក្នុង​អនុ​តំបន់​មេគង្គ​ នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សុខ​ ចិន្តា​សោភា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការ​បរទេស​ នៃ​កិច្ច​សហប្រតិបត្ដិការ​មេគង្គ​-​ជប៉ុន​ លើក​ទី​១៥​ នៅ​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២៤​ នៅ​ទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ​។​​

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf