សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា នឹងចូលរួមគ្នាអនុវត្តយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ឆ្នាំ២០២៤ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់មេគង្គ
នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីកម្ពុជា នឹងចូលរួមគ្នាអនុវត្តយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ឆ្នាំ២០២៤ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់មេគង្គ នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេស នៃកិច្ចសហប្រតិបត្ដិការមេគង្គ-ជប៉ុន លើកទី១៥ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ