សេចក្តីប្រកាសព័ត៌មាន៖ កុមារ និងយុវជនស្វែងរកមតិគាំទ្រសម្រាប់សិទ្ធិកុមារ និងសកម្មភាពឆ្លើយតបនឹងវិបត្តិអាកាសធាតុនៅក្នុងទិវាកុមារពិភពកលោកនៅកម្ពុជា
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ យូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី កុមារ និងយុវជនស្វែងរកមតិគាំទ្រសម្រាប់សិទ្ធិកុមារ និងសកម្មភាពឆ្លើយតបនឹងវិបត្តិអាកាសធាតុនៅក្នុងទិវាកុមារពិភពលោកនៅកម្ពុជា។
កុមារ យុវជន អាជ្ញាធរ សិល្បករ អង្គការសង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍មកពីគ្រប់វិស័យនៅកម្ពុជា មកជួបជុំគ្នា ដើម្បីចាប់ផ្តើមអបអរសាទរទិវាកុមារពិភពលោកឆ្នាំ២០២៣ រយៈពេលបីថ្ងៃ ដែលប្រារព្ធជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា។ នៅឆ្នាំនេះ យូនីសេហ្វប្រចាំកម្ពុជា នឹងបង្កើនសំឡេងរបស់កុមារ និងយុវជន ក្នុងនាមជាអ្នកស្វែងរកមតិគាំទ្រសិទ្ធិកុមារនៅក្នុងប្រទេសកម្ពុជា។
យូនីសេហ្វ