សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កុមារ​ និង​យុវជន​ស្វែងរក​មតិ​គាំទ្រ​សម្រាប់​សិទ្ធិ​កុមារ​ និង​សកម្មភាព​ឆ្លើយ​តប​នឹង​វិបត្តិ​អាកាសធាតុ​នៅ​ក្នុង​ទិវា​កុមារ​ពិភព​ក​លោក​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ យូ​នី​សេ​ហ្វ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កុមារ​ និង​យុវជន​ស្វែងរក​មតិ​គាំទ្រ​សម្រាប់​សិទ្ធិ​កុមារ​ និង​សកម្មភាព​ឆ្លើយ​តប​នឹង​វិបត្តិ​អាកាសធាតុ​នៅ​ក្នុង​ទិវា​កុមារ​ពិភព​​លោក​នៅ​កម្ពុជា​។​

​កុមារ​ យុវជន​ អាជ្ញាធរ​ សិល្បករ​ អង្គការ​សង្គម​ស៊ី​វិល​ និង​ដៃគូរ​អភិវឌ្ឍន៍​មក​ពី​គ្រប់​វិស័យ​នៅ​កម្ពុជា​ មក​ជួបជុំ​គ្នា ដើម្បី​ចាប់ផ្តើម​អបអរសាទរ​ទិវា​កុមារ​ពិភពលោក​ឆ្នាំ​២០២៣​ រយៈពេល​បី​ថ្ងៃ​ ដែល​ប្រារព្ធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​។​ នៅ​ឆ្នាំ​នេះ​ យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​ នឹង​បង្កើន​សំឡេង​របស់​កុមារ​ និង​យុវជន​ ក្នុង​នាម​ជា​អ្នក​ស្វែងរក​មតិ​គាំទ្រ​សិទ្ធិ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

យូនីសេហ្វ

ទាញយក៖ pdf