សេចក្តី​ប្រកាស​ព័ត៌មាន​៖​ គ​.​ស​.​ម​.​ក​.​ ថ្កោលទោស​ការ​វាយប្រហារ​របស់​យោធា​ថៃ​លើ​ជន​ស៊ី​វិល​ និង​បាន​ដាក់​ញត្តិ​បន្ទាន់​ទៅ​អង្គការសហប្រជាជាតិ​

​ក្រោយ​ពី​ការ​វាយប្រហារ​ដោយ​ប្រដាប់​អាវុធ​នា​ពេល​ថ្មីៗ​នេះ​ ដោយ​កង​យោធា​ថៃ​មក​លើ​ជន​ស៊ី​វិល​កម្ពុជា​ នា​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ នៅ​ក្នុងភូមិ​ព្រៃ​ចាន់​ ខេត្តបន្ទាយមានជ័យ​ ដែល​បាន​បណ្តាល​ឱ្យ​ប្រជាជន​កម្ពុជា​ស្លាប់​ និង​របួស​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (​គ​.​ស​.​ម​.​ក​.)​ បាន​ប្រកាស​ថា​ការ​ប្រព្រឹត្ត​អំពើ​នេះ​ គឺជា​ការ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ​ និង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។​ គ​.​ស​.​ម​.​ក​.​ បាន​រៀបចំ​ និង​បាន​ដាក់​ញត្តិ​ជា​បន្ទាន់​ទៅ​ ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR)​ និង​ស្ថាប័ន​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​ផ្សេង​ទៀត​។​ គ​.​ស​.​ម​.​ក​.​ ក៏​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ប្រទេស​ថៃ​ ទទួលខុសត្រូវ​ទាំងស្រុង​ និង​ចាត់វិធានការ​ជា​បន្ទាន់​ ដើម្បី​ធានា​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ និង​ការ​ការពារ​ជន​ស៊ី​វិល​ទាំងអស់​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ផង​ដែរ​។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (​គ​.​ស​.​ម​.​ក​.)​

ទាញយក៖ pdf