សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្ត្រីអង់គ្លេស ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្ត្រីអង់គ្លេស ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូន លោកជំទាវ Seema Malhotra អំពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជាចំពោះស្ថានភាពមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរ ដោយមានប្រជាជនកម្ពុជាភៀសសឹកជិតកន្លះលាននាក់ ហើយចំនួននេះកំពុងបន្តកើនឡើងក្រោមការវាយប្រហារមិនរើសមុខពីសំណាក់កងទ័ពថៃ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
